គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Saturday, November 21, 2015

លំហាត់អនុវត្ត

ចូរប្អូនជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវជាងគេហើយដែលត្រូវនឹងសំណួរខាងក្រោមនេះ ៖

. កំហុសកិច្ចសន្យា ជាកំហុសដែលប្រព្រឹត្តៈ
ក/ ដោយកូនបំណុលជាប់កិច្ចសន្យា​ ក្នុងការប្រតិបត្តិកាតព្វកិច្ច
ខ/ ដោយបុគ្គលម្នាក់​ ឬ ដោយតតិយជន ឬដោយភាគី ដែលមានទំនាក់ទំនងជាមួយកិច្ចសន្យា
គ/ ក្នុងពេលចុះកិច្ចសន្យា

. ការរលុបប្រតិសកម្ម  ( l'effacement rétroactif នៃកាតព្វកិច្ចដែលកើតចេញពីកិច្ចសន្យាមានសុពលភាព ហើយការរលុបនោះកើតមានដោយសារការមិនប្រតិបត្តិនៃតាវកាលិកដោយភាគីណាមួយ   វាទាក់ទងនឹងៈ
ក/ ការបដិសេធនៃកិច្ចសន្យា( la résiliation du contrat)
ខ/ ការរំលាយកិច្ចសន្យា( la résolution du contrat)
គ/ មោឃភាពនៃកិច្ចសន្យា( la nullité absolue du contrat)
ឃ/ ការលុបចោលនៃកិច្ចសន្យា( la nullité relative du contrat)

. លោកស្រី ភី ធានី ជាមេធាវី នៃក្រុមមេធាវី ចម្រើនសិទ្ធិ មិនបានប្រតិបត្តិនូវកិច្ចនីតិវិធីមួយដែលមានសារៈសំខាន់។ ក្រោយពីចាញ់ក្តីមក អតិថិជនរបស់លោកស្រី អាចទទួលបានជា សំណង     ព្យសនកម្ម ដែរឬទេ?
ក/ ពិតហើយ ទទួលបានសំណង
ខ/ មិនពិតទេ មិនទទួលបានសំណងទេ

. កំសត់ ជាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ។ ចារីបង្កហេតុ និងជនរងគ្រោះបានធ្វើជា កិច្ចសម្រុះសម្រួលមួយ ដោយកំសត់ព្រមទទួលយកនូវសំណងព្យសនកម្មយ៉ាងលឿន ដោយទទួលយកនូវចំនួនទឹកប្រាក់ស្តួចស្តើង។ ពីរ បី ខែក្រោយមក កំសត់ ធ្វើការតវ៉ាបដិសេធៈ

ក/ កិច្ចសម្រុះសម្រួលអាចត្រូវបានតវ៉ា ដោយមូលហេតុការភាន់ច្រឡំនីតិ ឬដោយមូលហេតុហិតវិបរិត
ខ/ កិច្ចសម្រុះសម្រួលអាចត្រូវបានតវ៉ាដោយមូលហេតុ ការបន្លំបោកប្រាស់ ឬដោយមូលហេតុនៃ
ការភាន់ច្រឡំលើកម្មវត្ថុនៃបណ្តឹង។
គ/ កិច្ចសម្រុះសម្រួលមិនអាចតវ៉ាបានទេ
ឃ/ កិច្ចសម្រុះសម្រួលមិនមានតម្លៃគតិយុត្តទេ



សំណួររៀបរៀងដោយៈ លោក ជិន វណ្ណារ៉ា

No comments:

Post a Comment

ម៉ោងលើពិភពលោក