គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Saturday, May 25, 2013

លិខិតថ្លែងអំណរគុណ

ខ្ញុំបាទ និង ក្រុមគ្រួសារ  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាលោក លោកស្រី ទាំងឡាយ  ដែលបានចូលរូមក្នុងឪកាសបុណ្យខួប១ឆ្នាំនៃសពឪពុករបស់ខ្ញុំ ។
ខ្ញុំបាទ សួមឧទ្ទិស មគ្គផល   ដែលលោក  លោកស្រី   បានចូលរួមចាប់កុសល ដែលក្រុមគ្រួសាររបស់ខ្ញុំ បានរៀបចំពិធីបុណ្យខួប១ឆ្នាំនៃសពឪពុករបស់ខ្ញុំ។
សួមកុសលទាំងអស់នោះ សម្រេចដល់បុព្វការីជន របស់លោក លោកស្រី ទៅដល់សុគតិភូមិ ។
លើសពីនេះទៅទៀត សូមឧទ្ទិស កុសលទាំងនេះ   អោយកើតមានដល់លោក
លោកស្រីទាំងឡាយ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និង ទទួលយកនូវ
សម្បត្តិបរមសុខ គ្រប់ទិនទិវារាត្រី  ។

Yahoo យល់​ព្រម​ទិញ Hulu

Yahoo យល់​ព្រម​ទិញ Hulu

Microsoft ឈ្នះ Google លើ​ជម្លោះ​ប៉ាតង់

Microsoft ឈ្នះ Google លើ​ជម្លោះ​ប៉ាតង់

Thursday, May 9, 2013

ការផ្តល់ពិន្ទុលើកិច្ចការ ការធ្វើបទបង្ហាញ



ការឡើងធ្វើបទបង្ហាញ ត្រូវវាយតម្លៃលើចំនុចខាងក្រោម៖

1. តើនិសិ្សត មានឥរិយាបទ ត្រៀមទុកជាមុនដែរឬទេ? (តើនិសិ្សត បានអានឯកសារ ឬ មេរៀននៅផ្ទះដែរ ឬទេ?)

2. តើ និសិ្សតបានរៀបចំ កិច្ចការបទបង្ហាញ តាមរយះក្រដាស សម្រាប់បិទលើក្តារខៀន ឬក៏ បានសរសេរប្លង់លំអិតលើក្តារខៀនដែរ ឬទេ?

3. តើនិសិ្សត ធ្វើបទបង្ហាញ មានសកម្មភាពគួរអោយចាប់អារម្មណ៍ ដល់អ្នកស្តាប់ដែរ ឬទេ? (ពន្យល់បកស្រាយ ផ្តល់ជាឧទាហរណ៍បញ្ជាក់ រួមទាំងនិយាយមានសំលេងខ្លាំងឬទេ?)

កំណត់ចំណាំ! ចំពោះនិសិ្សត ដែលមកអានឯកសារ មិនបានផ្តល់ពិន្ទុទេ សម្រាប់ចំនុច នេះ។

4. តើនិសិ្សតមានធ្វើសំនួរ ទាក់ទងនឹងប្រធានបទ ដែលខ្លួនឡើងបង្ហាញដែរ ឬទេ? ព្រមទាំង ផុសចូលក្នុងក្រុមផងដែរ។

5. ក្រោយពីធ្វើបទបង្ហាញចប់ និសិ្សត ត្រូវធ្វើ សេចក្តីសង្ខេបត្រួសៗ លើចំនុចសំខាន់ៗនៃ ប្រធានបទ។

6. វេទិកាសំនួរ-ចំលើយ តើនិសិ្សត មានសមត្ថភាព ឆ្លើយតបទៅនឹងសំនួរ របស់អ្នកស្តាប់កំរិត ណាដែរ?

ស្វែងយល់​អំពី​កិច្ចសន្យា​ទិញលក់​ក្នុង​ក្រម​រដ្ឋប្បវេណី​ខ្មែរ - RFI

ស្វែងយល់​អំពី​កិច្ចសន្យា​ទិញលក់​ក្នុង​ក្រម​រដ្ឋប្បវេណី​ខ្មែរ - RFI

ម៉ោងលើពិភពលោក