គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។

Friday, December 2, 2011

ព័ត៌មាន​ ៖ ចិនរិតបន្តឹងការផ្ស័ព្វផ្សាយព័ត៌មានលើគេហទំព័រ

ប្រភព ៖ គេហទំព័ររបស់ក្រសួងមហាផ្ទៃ
ចិនរិតបន្តឹងការផ្ស័ព្វផ្សាយពាក្យព័ត៌មានលើគេហទំព័រ
យោងតាមប្រភពពត៌មាន BBC ដែលផ្សាយថ្ងៃទី២៧ តុលា២០១១ បានអោយដឹងថាប្រទេសចិន កំពុងមមារញឹករិតបន្តឹងលើការប្រើប្រាស់Internetបន្ទាប់ពីមានសេចក្តីរាយការណ៍ ដែលបានបង្ហាញ ពីបទល្មើស៣នាក់ដែលបានត្រូវផ្តន្ទារទោសពីបទផ្ស័ព្វផ្សាយព័ត៌មានភូតកុហកនិងពាក្យចចាមរ៉ាម ជាច្រើនតាមរយះប្រព័ន្ឋInternet។
ទីភ្នាក់ងារ Xinhuaបាននិយាយថាការខិតខំនេះនឹងបង្កើនឡើងសំដៅទប់ស្កាត់ពាក្យចចាមអារាម និងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយនិងការផ្ស័ព្វផ្សាយព័ត៌មានភូតកុហកនិងពាក្យចចាមរ៉ាម លើគេហ៏ទំព័រនានា។
ការព្រមាននេះបានកើតឡើងបីខែក្រោយពេលរដ្ឋអំណាចចិនបានបិទគេហ៏ទំព៌រស្រាវជ្រាវមួយចំនួន ដែលបានផ្សាយថាប្រធានាធិបតីចូលនិវត្តន៏-លោក JIANG ZEMINបានទទួលមរណភាព ។
សូមបញ្ជាក់ថា៖ប្រទេសចិនបច្ចុប្បន្នមានចុះឈ្មោះអ្នកប្រើប្រាស់websiteចំនួ៤៨៥លាននាក់។ នៅលើគេហ៏ទំព័រមួយរបស់ចិនឈ្មោះ Sina Weiboមានចុះឈ្មោះអ្នកប្រើប្រាស់ ចំនួ២៥០លាននាក់និងមានសារ(Message)ចំនូន៩០លានសារត្រូវបានផ្ញើរចេញក្នុង១ថ្ងៃ កាលពីខែសីហាកន្លងមក។

No comments:

Post a Comment

ម៉ោងលើពិភពលោក