ប្រភព RFI (http://www.khmer.rfi.fr/co_prosecutors_appeal_after_court_freed_ieng_thearith)
ក្រោយពីបើកកិច្ចប្រជុំជាច្រើនម៉ោង នៅរសៀលថ្ងៃសុក្រនេះ សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានចុះហត្ថលេខារួមគ្នា លើពាក្យបណ្តឹងសាទុក្ខ ជំទាស់នឹងការសម្រេចដោះលែងលោកស្រី អៀង ធីរិទ្ធ។ ពាក្យបណ្តឹងនោះ ត្រូវបានដាក់ទៅកាន់តុលាការកំពូលរួចរាល់ហើយ នៅប៉ុន្មានម៉ោងមុននេះ។
ក្រោយពីសម្រេចដូច្នេះ សហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង បានមានប្រសាសន៍ប្រាប់វិទ្យុបារាំងអន្តរជាតិថា ការប្តឹងសាទុក្ខទៅលើការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ក្នុងករណីលោកស្រី អៀងធីរិទ្ធ ដោយសហព្រះរាជអាជ្ញាលើកហេតុផលថា ទី១-សហព្រះរាជអាជ្ញា មិនឯកភាពក្នុងការដោះលែងឲ្យលោកស្រី អៀងធីរិទ្ធ នៅក្រៅឃុំ ដោយគ្មានលក្ខខណ្ឌនោះទេ។ ទី២-សហព្រះរាជអាជ្ញា សុំឲ្យតុលាការកំពូល ពិនិត្យឡើងវិញអំពីសម្បទាសុខភាពរបស់លោកស្រី អៀងធីរិទ្ធ និងផ្អាកការដោះលែងគាត់ ជាបណ្តោះអាសន្នសិន។
តាមនីតិវិធី សហព្រះរាជអាជ្ញា មានពេល ២៤ ម៉ោង ក្នុងការប្តឹងសាទុក្ខ ជំទាស់នឹងការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលបានសម្រេច កាលពីល្ងាចថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០១១ ចំពោះការដោះលែងលោកស្រី អៀងធីរិទ្ធ។
តាមនីតិវិធី តុលាការកំពូល មានពេល ៤៨ ម៉ោង ក្នុងការសម្រេចចិត្ត ថាតើទទួលយកបានឬទេ ចំពោះបណ្តឹងឧទ្ធរណ៍ ឬបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា។ ក្នុងនោះអង្គជំនុំជម្រះតុលាការកំពូល ក៏មានរយៈពេល ១៥ ថ្ងៃ ក្នុងការសម្រេចលើពាក្យបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញា ដែលជំទាស់នឹងការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង។ នេះបើតាមការពន្យល់របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ទោះបីជាអង្គជំនុំជម្រះសាលាដំបូង បានសម្រេចឲ្យមានការដោះលែងលោកស្រី អៀង ធីរិទ្ធ ក្តី តែមកដល់ពេលនេះ មិនទាន់មានការដោះលែងលោកស្រីអៀងធីរិទ្ធ ចេញពីមន្ទីរឃុំឃាំងនៅឡើយទេ។
តាមរយៈសេចក្តីសម្រេចដ៏ភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០១១ អង្គជំនុំជម្រះសាលាដំបូង របស់តុលាការខ្មែរក្រហម បានយល់ស្របថា លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចខ្មែរក្រហម អាយុ ៧៩ ឆ្នាំ ពុំមានកាយសម្បទា និងបញ្ញាស្មារតីគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ នាពេលនេះបានទេ។ លោកស្រី អៀង ធីរិទ្ធ ត្រូវបានរកឃើញថា មានជម្ងឺវង្វេងវង្វាន់ ដែលកាន់តែចុះខ្សោយទៅៗ។ កន្លងទៅ មេធាវីរបស់លោកស្រីអៀង ធីរិទ្ធិក៏ធ្លាប់បាននិយាយដែរថា លោកស្រីអៀង ធីរិទ្ធិលែងនិយាយត្រឹមត្រូវជាមួយអ្នកតំណាងច្បាប់ដែលជួយការពារគាត់នៅតុលាការដែរ។
អង្គជំនុំជម្រះសាលាដំបូង បានសម្រេចចិត្តជាឯកច្ឆន្ទបំបែកបទចោទប្រកាន់ប្រឆាំងនឹង អៀង ធីរិទ្ធ និងផ្អាកកិច្ចដំណើរការនីតិវិធី ចំពោះគាត់។ អង្គជំនុំជម្រះសាលាដំបូង ក៏បានសម្រេចដោះលែងលោកស្រី អៀងធីរិទ្ធ ដោយមិននាំលោកស្រីមកកាត់ទោស ក្នុងសំណុំរឿង០០២ នៅថ្ងៃទី២១វិច្ឆិកា ឆ្នាំ២០១១ឡើយ៕

No comments:
Post a Comment