Saturday, July 14, 2012
Monday, June 11, 2012
លិខិតថ្លែងអំណរគុណ និង ឧទ្ទិសមគ្គផល
ខ្ញុំបាទ ជិន វណ្ណារ៉ា
និងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ បណ្តាលោក
លោកស្រី ទាំងឡាយ រួមមាន ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក
នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច
ដែលបានចូលបច័្ចយ ចូលរួមរំលែកទុក្ខដល់ខ្ញុំបាទ ក្នុងឪកាសបុណ្យសព របស់ឪពុកខ្ញុំ ។
ខ្ញុំបាទ សួមឧទ្ទិស មគ្គផល ដែលលោក លោកស្រី បានចូលរួមចាប់ កុសលដែលក្រុមគ្រួសាររបស់ខ្ញុំ
បានរៀបចំពិធីបុណ្យសពរបស់ឪពុកខ្ញុំ។
សួមកុសលទាំងអស់នោះ សម្រេចដល់បុព្វការីជន របស់លោក លោកស្រី ទៅដល់សុគតិភូមិ
។
លើសពីនេះទៅទៀត សូមឧទ្ទិសកុសលទាំងនេះ អោយកើតមានដល់លោកលោកស្រីទាំងឡាយសូមប្រកបតែសេចក្តីសុខសេចក្តីចម្រើននិងទទួល
យកនូវសម្បត្តិបរមសុខ គ្រប់ទិនទិវារាត្រី ។
យកនូវសម្បត្តិបរមសុខ គ្រប់ទិនទិវារាត្រី ។
Friday, May 4, 2012
ការផាត់ទាត់និងទូទាត់
ប្រភពៈ ផមក
- តើអ្វីជាការផាត់ទាត់?
-
- ការផាត់ទាត់គឺជាលំដាប់នៃដំណើរការដែល Central Counter-party (CCP)ចាត់ចែងធានាលើការទូទាត់ដោយការបន្សុទ្ធ ឬកាត់កង netting ឥណទាន និងបំណុលទាំងឡាយរវាងអ្នកលក់ និងអ្នកទិញ។
- Central Counter- party (CCP)
- សំដៅលើអង្គភាពដែលទទួលយក កាតព្វកិច្ចជាអ្នកទិញចំពោះអ្នកលក់ទាំងអស់
និងជាអ្នកលក់ចំពោះអ្នកទិញទាំងអស់។ តាមវិធីនេះ អ្នកទិញ
និងអ្នកលក់មិនមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះគ្នាទៅវិញទៅមកទេ
ផ្ទុយទៅវិញត្រូវមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះ CCP។
ក្នុងករណីនេះផ្សារមូលបត្រកម្ពុជា (ផ.ម.ក)មានតួនាទីជា CCPនៅក្នុងផ្សារមូលបត្រកម្ពុជា។ -
- ការបន្សុទ្ធ ឬការកាត់កង (Netting):
- គឺជាដំណើរការនៃការកាត់បន្ថយកាតព្វកិច្ចឥណទាន
ឬឥណពន្ធរបស់អ្នកជួញដូរជាច្រើន ពីចំនួនច្រើនទៅចំនួនតិច។ តាមរយៈការបន្សុទ្ធ
ផ.ម.ក. គណនាទំហំដែលត្រូវទូទាត់ចុងក្រោយ។ បន្ទាប់ពីការបន្សុទ្ធ
កាតព្វកិច្ចឥណទាន ឬឥណពន្ធដើមត្រូវបានជំនួសដោយកាតព្វកិច្ចឥណទាន
ឬឥណពន្ធតែមួយ។
ទំហំដែលត្រូវទូទាត់ចុងក្រោយ ត្រូវបានគណនាតាមរបៀបដូចខាងក្រោម៖- ករណីមូលបត្រ៖ ទទួលបានដោយធ្វើការបន្សុទ្ធបរិមាណបានលក់សរុប និងបរិមាណបានទិញសរុប ចំពោះប្រភេទមូលបត្រមួយ និងចំពោះសមាជិកនីមួយៗ។
- ករណីសាច់ប្រាក់៖ ទទួលបានដោយធ្វើការផាត់ទាត់តម្លៃបានទិញសរុប និងតម្លៃបានលក់សរុបចំពោះសមាជិកនីមួយៗ។
-
- តើអ្វីជាការទូទាត់?
-
- ការទូទាត់គឺជាការបញ្ចប់ប្រតិបត្តិការ ដែលអ្នកលក់ផ្ទេរមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុទៅឲ្យអ្នកទិញ ហើយអ្នកទិញផ្ទេរសាច់ប្រាក់ទៅឲ្យអ្នកលក់។
- លក្ខណៈនៃការទូទាត់របស់ ផ.ម.ក.:
- វីធីសាស្រ្តនៃការទូទាត់៖ DVP3 (ការប្រគល់មូលបត្រ ថ្នូរនឹងសាច់ប្រាក់គំរូទី៣)
DVP3 ជាដំណើរការនៃការប្រគល់មូលបត្រ ដែលត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នានៃការប្រគល់សាច់ប្រាក់ ដោយផ្អែកលើមូលដ្ឋានបន្សុទ្ធ (បន្សុទ្ធមូលបត្រ និង បន្សុទ្ធសាច់ប្រាក់) ។វាត្រូវបានកើតឡើងនៅចុងគ្រានៃវដ្តដំណើរការប្រតិបត្តិការ។ - ពេលវេលានៃការទូទាត់៖ ម៉ោង៨ និង៣០ នាទីព្រឹក (T+2)
សមាជិកត្រូវផ្ទេរមូលបត្រ និងសាច់ប្រាក់ដែលត្រូវទូទាត់ទៅគណនីរបស់ ផ.ម.ក. នៅមុនម៉ោង ៨:៣០ព្រឹក នៅកាលបរិច្ឆេទទូទាត់ ហើយផ.ម.ក. ត្រូវទូទាត់មូលបត្រ និងសាច់ប្រាក់បន្ដទៅឲ្យសមាជិកដែលត្រូវទទួលការទូទាត់ បន្ទាប់ពីម៉ោង ៨:៣០ព្រឹក នៅថ្ងៃដដែលនៃកាលបរិច្ឆេទទូទាត់។ - ភ្នាក់ងារទូទាត់សាច់ប្រាក់ (ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និង ធនាគារ BIDC) មានតួនាទីបំពេញកាតព្វកិច្ចទូទាត់សាច់ប្រាក់។
- វីធីសាស្រ្តនៃការទូទាត់៖ DVP3 (ការប្រគល់មូលបត្រ ថ្នូរនឹងសាច់ប្រាក់គំរូទី៣)
- លក្ខណៈនៃការទូទាត់របស់ ផ.ម.ក.:
-
ការរក្សាទុកមូលបត្រ
ប្រភព៖ ផមក
- តើការរក្សាទុកមូលបត្រគីជាអ្វី?
- ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។
ការដាក់ផ្ញើមូលបត្រគីជាដំណើរការនៃការផ្ទេរកម្មសិទ្ធិករមូលបត្រ តាមរយៈការផ្ទេររវាងគណនី (Book Entry) (ការកត់ត្រាឥណទាន/ឥណពន្ធ ក្នុងសៀវភៅគណនីរបស់សមាជិក និងអ្នកចូលរួម) ដោយគ្មានចរន្ដនៃការផ្ទេរមូលបត្ររូបវ័ន្ដ។
- ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។
- អត្ថប្រយោជន៍
- នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន
ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី
(Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់
និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។
សមាជិក អ្នកចូលរួម និងអតិថិជន ដែលបានដាក់ផ្ញើមូលបត្រនៅ ផ.ម.ក. មិនចាំបាច់ដកមូលបត្រទៅវិញ នៅពេលដែលត្រូវអនុវត្តសិទ្ធិកម្មសិទ្ធិករឡើយ។
- នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន
ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី
(Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់
និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។
- ការបើកគណនី
- បុគ្គលដែលអាចបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្ររួមមាន ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ។ បុគ្គលដែលមានបំណងបើកគណនីមូលបត្រត្រូវបំពេញបែបបទបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ។ គ្រប់គណនីមូលបត្រទាំងអស់ រួមមានគណនីមូលបត្ររបស់សមាជិក ឬ អតិថិជនត្រូវបានបង្កើតឡើងក្នុង ប្រព័ន្ធ Ledger (ledger system) របស់ ផ.ម.ក. ដែលផ្ទុកផងដែរនូវទិន្នន័យលម្អិតនៃប្រតិបត្តិការរបស់សមាជិក និងអតិថិជន ព្រមទាំងទិន្នន័យលម្អិតនៃបញ្ជីភាគហ៊ុនិក។
- ការដាក់ផ្ញើមូលបត្រ
- ដើម្បីដាក់ផ្ញើមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ បុគ្គលដែលដាក់ផ្ញើត្រូវផ្ដល់ព័ត៌មានដូចខាងក្រោមដល់ប្រតិបត្តិកររក្សាទុកមូលបត្រ :
- ប្រភេទមូលបត្រ
- ចំនួននៃការបោះផ្សាយ
- ឈ្មោះមូលបត្រ
- អក្សរកូដ
- ចំនួនមូលបត្រសរុប
- កាលបរិចេ្ឆទបោះផ្សាយ
- កាលបរិចេ្ឆទចុះបញ្ជី
- ព័ត៌មានផេ្សងទៀតពាក់ព័ន្ធនឹងកម្មសិទ្ធិភាពមូលបត្រ
- ដើម្បីដាក់ផ្ញើមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ បុគ្គលដែលដាក់ផ្ញើត្រូវផ្ដល់ព័ត៌មានដូចខាងក្រោមដល់ប្រតិបត្តិកររក្សាទុកមូលបត្រ :
CSX Index ( 2012/05/03 ទីផ្សារបានបិទ )
ប្រភព៖ ផមក
| សន្ទស្សន៍ថ្ងៃម្សិល | សន្ទស្សន៍បច្ចុប្បន្ន | បម្រែបម្រួល | %បម្រែបម្រួល | ថ្លៃបើក | កម្រិតខ្ពស់ | កម្រិតទាប | ទំហំជួញដូរ (ភាគហ៊ុន) |
តម្លៃជួញដូរ (រៀល) |
|---|---|---|---|---|---|---|---|---|
| 817.20 | 779.57 | 779.57 | 779.57 | 779.57 | 26,171 | 189,739,750 |
| កាលបរិច្ឆេទ | សន្ទស្សន៍បច្ចុប្បន្ន | បម្រែបម្រួល | %បម្រែបម្រួល | ទំហំជួញដូរ (ភាគហ៊ុន) |
តម្លៃជួញដូរ (រៀល) |
ថ្លៃបើក | កម្រិតខ្ពស់ | កម្រិតទាប |
|---|---|---|---|---|---|---|---|---|
| 03/05/2012 | 779.57 | 26,171 | 189,739,750 | 779.57 | 779.57 | 779.57 | ||
| 02/05/2012 | 817.2 | 17,097 | 129,937,200 | 817.2 | 817.2 | 817.2 | ||
| 30/04/2012 | 860.22 | 33,629 | 269,032,000 | 860.22 | 860.22 | 860.22 | ||
| 27/04/2012 | 903.23 | 34,877 | 292,966,800 | 903.23 | 903.23 | 903.23 | ||
| 26/04/2012 | 946.24 | 3,453 | 30,386,400 | 946.24 | 946.24 | 946.24 | ||
| 25/04/2012 | 994.62 | 35,453 | 327,940,250 | 994.62 | 994.62 | 994.62 | ||
| 24/04/2012 | 1,043.01 | 54,735 | 530,929,500 | 1,043.01 | 1,043.01 | 1,043.01 | ||
| 23/04/2012 | 1,096.77 | 542,994 | 5,553,099,200 | 1,107.53 | 1,107.53 | 1,096.77 | ||
| 20/04/2012 | 1,096.77 | 377,342 | 3,848,888,400 | 1,096.77 | 1,096.77 | 1,096.77 | ||
| 19/04/2012 | 1,048.39 | 488,528 | 4,763,148,000 | 1,048.39 | 1,048.39 | 1,048.39 |
Subscribe to:
Posts (Atom)