គេហនិទានុលេខន៍យើងនេះ មានគោលបំណងផ្សព្វផ្សាយ​ បទដ្ឋានគតិយុត្ត​ដល់និស្សិត អ្នកស្រាវជ្រាវទាំងឡាយ​​ ដែល​ត្រូវការ​ជំនួយ​ក្នុងការសិក្សាស្រាវជ្រាវ ។ ជាពិសេ វាជាមធ្យោបាយមួយសម្រាប់នាំ ផ្លូវទៅរកគេហទំព័រ និង ប្លក់ផ្សេងៗ ទាំងឡាយ ដែលទាក់ទងនឹង វិស័យច្បាប់។
Showing posts with label កិច្ចការប្រតិបត្តិនិស្សិត. Show all posts
Showing posts with label កិច្ចការប្រតិបត្តិនិស្សិត. Show all posts

Saturday, February 13, 2016

សំណួរ ចម្លើយជ្រើសរើស

ចូរអ្នកជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១. វត្ថុ ជា៖

ក. បុគ្គល
ខ. ទ្រព្យ
គ. របស់ជាសម្ភារៈ

២. វត្ថុរួម៖

ក. ជាវត្ថុដែលយើងទាំងអស់គ្នាជាម្ចាស់
ខ. ជាវត្ថុគ្មានម្ចាស់
គ. ជាវត្ថុដែលមានម្ចាស់ជានីតិបុគ្គល

៣. ទ្រព្យជា៖

ក. សិទ្ធិ
ខ. វត្ថុ
គ. បុគ្គល

៤. បេតិកភណ្ឌមានអត្តសញ្ញាណជា៖

ក. ទ្រព្យសកម្ម
ខ. ទ្រព្យអកម្ម
គ. ទ្រព្យ

៥. លក្ខណៈវិនិច្ឆ័យនៃអត្តសញ្ញាណកម្មលើទ្រព្យជា៖

ក. អត្ថប្រយោជន៍
ខ. តម្លៃ
គ. ថាមពល
ឃ. ភាពអាចរឹបអូសបាន

៦. ចលនទ្រព្យជា៖

ក. ទ្រព្យចល័ត
ខ. ទ្រព្យនឹងថ្កល់
គ. ទ្រព្យអចល័ត

៧. ត្រាក់ទ័រនៃកសិដ្ឋានមួយជា៖

ក. ចលនទ្រព្យពីកំណើត
ខ. អចលនទ្រព្យតាមភព្វវាសនា
គ. ចលនទ្រព្យតាមការកំណត់របស់ច្បាប់
រៀបរៀងដោយៈ លោក ជិន វណ្ណារ៉ា

Friday, December 11, 2015

សំណួរនីតិកិច្ចសន្យា

1.ដូចម្តេចដែលហៅថាកិច្ចសន្យាព្រមព្រៀង? ចូរលើកឧទាហរណ៍មកបញ្ជាក់។
2.ដូចម្ដេចដែលហៅថាកិច្ចសន្យាភណ្ឌិក(ប្រត្យក្ស)? ចូរលើកឧទាហរណ៍មកបញ្ជាក់។
3.ដូចម្តេចដែលហៅថាកិច្ចសន្យាឱឡារិក? ចូរលើកឧទាហរណ៍មកបញ្ជាក់។
4.ដូចម្តេចដែលហៅថាកិច្ចសន្យាសជ្ជកម្ម? ចូរលើកឧទាហរណ៍មកបញ្ជាក់។
5.ដូចម្តេចដែលហៅថាកិច្ចសន្យាចរចា(ស្រុុះស្រួល)? ចូរលើកឧទាហរណ៍មកបញ្ជាក់។
6.ដូចម្ដេចដែលហៅថាកិច្ចសន្យាតាមបញ្ញត្តិច្បាប់? ចូរលើកឧទាហរណ៍មកបញ្ជាក់។
7.ដូចម្ដេចដែលហៅថាកិច្ចសន្យាឯកតោភាគី? ចូរលើកឧទាហរណ៍មកបញ្ជាក់។
8.ដូចម្ដេចដែលហៅថាកិច្ចសន្យាអញ្ញមញ្ញ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
9.ដូចម្ដេចដែលហៅថាកិច្ចសន្យាមូលា? ចូរលើកឧទាហរណ៍មកបញ្ជាក់។
10.ដូចម្ដេចដែលហៅថាកិច្ចសន្យាមុធា? ចូរលើកឧទាហរណ៍មកបញ្ជាក់។
11.ដូចម្ដេចដែលហៅថាកិច្ចសន្យាមិនទៀង? ចូរលើកឧទាហរណ៍មកបញ្ជាក់។
12.ដូចម្ដេចដែលហៅថាកិច្ចសន្យាទៀងឬកិច្ចសន្យាដូរ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
13.ដូចម្ដេចដែលហៅថាកិច្ចសន្យាបន្តបន្ទាប់? ចូរលើកឧទាហរណ៍មកបញ្ជាក់។
14.ដូចម្ដេចដែលហៅថាកិច្ចសន្យាមិនបន្តបន្ទាប់ ឬ កិច្ចសន្យាភ្លាមៗ?
ចូរលើកឧទាហរណ៍មកបញ្ជាក់។
15.ដូចម្ដេចដែលហៅថាកិច្ចសន្យាមានឈ្មោះ? ចូរលើកឧទាហរណ៍មកបញ្ជាក់។
16.ដូចម្ដេចដែលហៅថាកិច្ចសន្យាគ្មានឈ្មោះ? ចូរលើកឧទាហរណ៍មកបញ្ជាក់។

Saturday, November 21, 2015

លំហាត់អនុវត្ត

ចូរប្អូនជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវជាងគេហើយដែលត្រូវនឹងសំណួរខាងក្រោមនេះ ៖

១. កំហុសកិច្ចសន្យា ជាកំហុសដែលប្រព្រឹត្តៈ
ក/ ដោយកូនបំណុលជាប់កិច្ចសន្យា​ ក្នុងការប្រតិបត្តិកាតព្វកិច្ច
ខ/ ដោយបុគ្គលម្នាក់​ ឬ ដោយតតិយជន ឬដោយភាគី ដែលមានទំនាក់ទំនងជាមួយកិច្ចសន្យា
គ/ ក្នុងពេលចុះកិច្ចសន្យា

២. ការរលុបប្រតិសកម្ម  ( l'effacement rétroactif ) នៃកាតព្វកិច្ចដែលកើតចេញពីកិច្ចសន្យាមានសុពលភាព ហើយការរលុបនោះកើតមានដោយសារការមិនប្រតិបត្តិនៃតាវកាលិកដោយភាគីណាមួយ   វាទាក់ទងនឹងៈ
ក/ ការបដិសេធនៃកិច្ចសន្យា( la résiliation du contrat)
ខ/ ការរំលាយកិច្ចសន្យា( la résolution du contrat)
គ/ មោឃភាពនៃកិច្ចសន្យា( la nullité absolue du contrat)
ឃ/ ការលុបចោលនៃកិច្ចសន្យា( la nullité relative du contrat)

៣. លោកស្រី ភី ធានី ជាមេធាវី នៃក្រុមមេធាវី ចម្រើនសិទ្ធិ មិនបានប្រតិបត្តិនូវកិច្ចនីតិវិធីមួយដែលមានសារៈសំខាន់។ ក្រោយពីចាញ់ក្តីមក អតិថិជនរបស់លោកស្រី អាចទទួលបានជា សំណង     ព្យសនកម្ម ដែរឬទេ?
ក/ ពិតហើយ ទទួលបានសំណង
ខ/ មិនពិតទេ មិនទទួលបានសំណងទេ

៤. កំសត់ ជាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ។ ចារីបង្កហេតុ និងជនរងគ្រោះបានធ្វើជា កិច្ចសម្រុះសម្រួលមួយ ដោយកំសត់ព្រមទទួលយកនូវសំណងព្យសនកម្មយ៉ាងលឿន ដោយទទួលយកនូវចំនួនទឹកប្រាក់ស្តួចស្តើង។ ពីរ បី ខែក្រោយមក កំសត់ ធ្វើការតវ៉ាបដិសេធៈ

ក/ កិច្ចសម្រុះសម្រួលអាចត្រូវបានតវ៉ា ដោយមូលហេតុការភាន់ច្រឡំនីតិ ឬដោយមូលហេតុហិតវិបរិត
ខ/ កិច្ចសម្រុះសម្រួលអាចត្រូវបានតវ៉ាដោយមូលហេតុ ការបន្លំបោកប្រាស់ ឬដោយមូលហេតុនៃ
ការភាន់ច្រឡំលើកម្មវត្ថុនៃបណ្តឹង។
គ/ កិច្ចសម្រុះសម្រួលមិនអាចតវ៉ាបានទេ
ឃ/ កិច្ចសម្រុះសម្រួលមិនមានតម្លៃគតិយុត្តទេ



សំណួររៀបរៀងដោយៈ លោក ជិន វណ្ណារ៉ា

ម៉ោងលើពិភពលោក