- តើអ្វីជាការផាត់ទាត់?
-
- ការផាត់ទាត់គឺជាលំដាប់នៃដំណើរការដែល Central Counter-party (CCP)ចាត់ចែងធានាលើការទូទាត់ដោយការបន្សុទ្ធ ឬកាត់កង netting ឥណទាន និងបំណុលទាំងឡាយរវាងអ្នកលក់ និងអ្នកទិញ។
- Central Counter- party (CCP)
- សំដៅលើអង្គភាពដែលទទួលយក កាតព្វកិច្ចជាអ្នកទិញចំពោះអ្នកលក់ទាំងអស់
និងជាអ្នកលក់ចំពោះអ្នកទិញទាំងអស់។ តាមវិធីនេះ អ្នកទិញ
និងអ្នកលក់មិនមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះគ្នាទៅវិញទៅមកទេ
ផ្ទុយទៅវិញត្រូវមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះ CCP។
ក្នុងករណីនេះផ្សារមូលបត្រកម្ពុជា (ផ.ម.ក)មានតួនាទីជា CCPនៅក្នុងផ្សារមូលបត្រកម្ពុជា។ -
- ការបន្សុទ្ធ ឬការកាត់កង (Netting):
- គឺជាដំណើរការនៃការកាត់បន្ថយកាតព្វកិច្ចឥណទាន
ឬឥណពន្ធរបស់អ្នកជួញដូរជាច្រើន ពីចំនួនច្រើនទៅចំនួនតិច។ តាមរយៈការបន្សុទ្ធ
ផ.ម.ក. គណនាទំហំដែលត្រូវទូទាត់ចុងក្រោយ។ បន្ទាប់ពីការបន្សុទ្ធ
កាតព្វកិច្ចឥណទាន ឬឥណពន្ធដើមត្រូវបានជំនួសដោយកាតព្វកិច្ចឥណទាន
ឬឥណពន្ធតែមួយ។
ទំហំដែលត្រូវទូទាត់ចុងក្រោយ ត្រូវបានគណនាតាមរបៀបដូចខាងក្រោម៖- ករណីមូលបត្រ៖ ទទួលបានដោយធ្វើការបន្សុទ្ធបរិមាណបានលក់សរុប និងបរិមាណបានទិញសរុប ចំពោះប្រភេទមូលបត្រមួយ និងចំពោះសមាជិកនីមួយៗ។
- ករណីសាច់ប្រាក់៖ ទទួលបានដោយធ្វើការផាត់ទាត់តម្លៃបានទិញសរុប និងតម្លៃបានលក់សរុបចំពោះសមាជិកនីមួយៗ។
-
- តើអ្វីជាការទូទាត់?
-
- ការទូទាត់គឺជាការបញ្ចប់ប្រតិបត្តិការ ដែលអ្នកលក់ផ្ទេរមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុទៅឲ្យអ្នកទិញ ហើយអ្នកទិញផ្ទេរសាច់ប្រាក់ទៅឲ្យអ្នកលក់។
- លក្ខណៈនៃការទូទាត់របស់ ផ.ម.ក.:
- វីធីសាស្រ្តនៃការទូទាត់៖ DVP3 (ការប្រគល់មូលបត្រ ថ្នូរនឹងសាច់ប្រាក់គំរូទី៣)
DVP3 ជាដំណើរការនៃការប្រគល់មូលបត្រ ដែលត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នានៃការប្រគល់សាច់ប្រាក់ ដោយផ្អែកលើមូលដ្ឋានបន្សុទ្ធ (បន្សុទ្ធមូលបត្រ និង បន្សុទ្ធសាច់ប្រាក់) ។វាត្រូវបានកើតឡើងនៅចុងគ្រានៃវដ្តដំណើរការប្រតិបត្តិការ។ - ពេលវេលានៃការទូទាត់៖ ម៉ោង៨ និង៣០ នាទីព្រឹក (T+2)
សមាជិកត្រូវផ្ទេរមូលបត្រ និងសាច់ប្រាក់ដែលត្រូវទូទាត់ទៅគណនីរបស់ ផ.ម.ក. នៅមុនម៉ោង ៨:៣០ព្រឹក នៅកាលបរិច្ឆេទទូទាត់ ហើយផ.ម.ក. ត្រូវទូទាត់មូលបត្រ និងសាច់ប្រាក់បន្ដទៅឲ្យសមាជិកដែលត្រូវទទួលការទូទាត់ បន្ទាប់ពីម៉ោង ៨:៣០ព្រឹក នៅថ្ងៃដដែលនៃកាលបរិច្ឆេទទូទាត់។ - ភ្នាក់ងារទូទាត់សាច់ប្រាក់ (ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និង ធនាគារ BIDC) មានតួនាទីបំពេញកាតព្វកិច្ចទូទាត់សាច់ប្រាក់។
- វីធីសាស្រ្តនៃការទូទាត់៖ DVP3 (ការប្រគល់មូលបត្រ ថ្នូរនឹងសាច់ប្រាក់គំរូទី៣)
- លក្ខណៈនៃការទូទាត់របស់ ផ.ម.ក.:
-
Friday, May 4, 2012
ការផាត់ទាត់និងទូទាត់
ប្រភពៈ ផមក
ការរក្សាទុកមូលបត្រ
ប្រភព៖ ផមក
- តើការរក្សាទុកមូលបត្រគីជាអ្វី?
- ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។
ការដាក់ផ្ញើមូលបត្រគីជាដំណើរការនៃការផ្ទេរកម្មសិទ្ធិករមូលបត្រ តាមរយៈការផ្ទេររវាងគណនី (Book Entry) (ការកត់ត្រាឥណទាន/ឥណពន្ធ ក្នុងសៀវភៅគណនីរបស់សមាជិក និងអ្នកចូលរួម) ដោយគ្មានចរន្ដនៃការផ្ទេរមូលបត្ររូបវ័ន្ដ។
- ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។
- អត្ថប្រយោជន៍
- នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន
ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី
(Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់
និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។
សមាជិក អ្នកចូលរួម និងអតិថិជន ដែលបានដាក់ផ្ញើមូលបត្រនៅ ផ.ម.ក. មិនចាំបាច់ដកមូលបត្រទៅវិញ នៅពេលដែលត្រូវអនុវត្តសិទ្ធិកម្មសិទ្ធិករឡើយ។
- នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន
ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី
(Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់
និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។
- ការបើកគណនី
- បុគ្គលដែលអាចបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្ររួមមាន ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ។ បុគ្គលដែលមានបំណងបើកគណនីមូលបត្រត្រូវបំពេញបែបបទបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ។ គ្រប់គណនីមូលបត្រទាំងអស់ រួមមានគណនីមូលបត្ររបស់សមាជិក ឬ អតិថិជនត្រូវបានបង្កើតឡើងក្នុង ប្រព័ន្ធ Ledger (ledger system) របស់ ផ.ម.ក. ដែលផ្ទុកផងដែរនូវទិន្នន័យលម្អិតនៃប្រតិបត្តិការរបស់សមាជិក និងអតិថិជន ព្រមទាំងទិន្នន័យលម្អិតនៃបញ្ជីភាគហ៊ុនិក។
- ការដាក់ផ្ញើមូលបត្រ
- ដើម្បីដាក់ផ្ញើមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ បុគ្គលដែលដាក់ផ្ញើត្រូវផ្ដល់ព័ត៌មានដូចខាងក្រោមដល់ប្រតិបត្តិកររក្សាទុកមូលបត្រ :
- ប្រភេទមូលបត្រ
- ចំនួននៃការបោះផ្សាយ
- ឈ្មោះមូលបត្រ
- អក្សរកូដ
- ចំនួនមូលបត្រសរុប
- កាលបរិចេ្ឆទបោះផ្សាយ
- កាលបរិចេ្ឆទចុះបញ្ជី
- ព័ត៌មានផេ្សងទៀតពាក់ព័ន្ធនឹងកម្មសិទ្ធិភាពមូលបត្រ
- ដើម្បីដាក់ផ្ញើមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ បុគ្គលដែលដាក់ផ្ញើត្រូវផ្ដល់ព័ត៌មានដូចខាងក្រោមដល់ប្រតិបត្តិកររក្សាទុកមូលបត្រ :
CSX Index ( 2012/05/03 ទីផ្សារបានបិទ )
ប្រភព៖ ផមក
សន្ទស្សន៍ថ្ងៃម្សិល | សន្ទស្សន៍បច្ចុប្បន្ន | បម្រែបម្រួល | %បម្រែបម្រួល | ថ្លៃបើក | កម្រិតខ្ពស់ | កម្រិតទាប | ទំហំជួញដូរ (ភាគហ៊ុន) |
តម្លៃជួញដូរ (រៀល) |
---|---|---|---|---|---|---|---|---|
817.20 | 779.57 | 779.57 | 779.57 | 779.57 | 26,171 | 189,739,750 |
កាលបរិច្ឆេទ | សន្ទស្សន៍បច្ចុប្បន្ន | បម្រែបម្រួល | %បម្រែបម្រួល | ទំហំជួញដូរ (ភាគហ៊ុន) |
តម្លៃជួញដូរ (រៀល) |
ថ្លៃបើក | កម្រិតខ្ពស់ | កម្រិតទាប |
---|---|---|---|---|---|---|---|---|
03/05/2012 | 779.57 | 26,171 | 189,739,750 | 779.57 | 779.57 | 779.57 | ||
02/05/2012 | 817.2 | 17,097 | 129,937,200 | 817.2 | 817.2 | 817.2 | ||
30/04/2012 | 860.22 | 33,629 | 269,032,000 | 860.22 | 860.22 | 860.22 | ||
27/04/2012 | 903.23 | 34,877 | 292,966,800 | 903.23 | 903.23 | 903.23 | ||
26/04/2012 | 946.24 | 3,453 | 30,386,400 | 946.24 | 946.24 | 946.24 | ||
25/04/2012 | 994.62 | 35,453 | 327,940,250 | 994.62 | 994.62 | 994.62 | ||
24/04/2012 | 1,043.01 | 54,735 | 530,929,500 | 1,043.01 | 1,043.01 | 1,043.01 | ||
23/04/2012 | 1,096.77 | 542,994 | 5,553,099,200 | 1,107.53 | 1,107.53 | 1,096.77 | ||
20/04/2012 | 1,096.77 | 377,342 | 3,848,888,400 | 1,096.77 | 1,096.77 | 1,096.77 | ||
19/04/2012 | 1,048.39 | 488,528 | 4,763,148,000 | 1,048.39 | 1,048.39 | 1,048.39 |
Subscribe to:
Posts (Atom)