Tuesday, November 10, 2015
ឯកសារសម្រាប់យើង ( Documents for us ): កម្មវិធី វចនានុក្រមគណិតសាស្ត្រ ( អង់គ្លេស - ខ្មែរ ...
ឯកសារសម្រាប់យើង ( Documents for us ): កម្មវិធី វចនានុក្រមគណិតសាស្ត្រ ( អង់គ្លេស - ខ្មែរ ...: ទាញយកទីនេះ
ឯកសារសម្រាប់យើង ( Documents for us ): កម្មវិធី វចនានុក្រមវេជ្ជសាស្ត្រផ្នែករោគស្ត្រី Ob ...
ឯកសារសម្រាប់យើង ( Documents for us ): កម្មវិធី វចនានុក្រមវេជ្ជសាស្ត្រផ្នែករោគស្ត្រី Ob ...: វចនានុក្រមវេជ្ជសាស្ត្រជាវចានុក្រមពិសេសសម្រាប់សិស្ស និងនិសិត្សសិក្សាផ្នែកវេជ្ជសាស្ត្រ។ វចនានុក្រមនេះត្រូវបានសរសេរជាភាសាអង់គ្លេស ដែលមានព...
ឯកសារសម្រាប់យើង ( Documents for us ): កម្មវិធី វចនានុក្រមវេជ្ជសាស្ត្រ Medical Dictionary...
ឯកសារសម្រាប់យើង ( Documents for us ): កម្មវិធី វចនានុក្រមវេជ្ជសាស្ត្រ Medical Dictionary...: វចនានុក្រមវេជ្ជសាស្ត្រជាវចានុក្រមពិសេសសម្រាប់សិស្ស និងនិសិត្សសិក្សាផ្នែកវេជ្ជសាស្ត្រ។ វចនានុក្រមនេះត្រូវបានសរសេរជាភាសាអង់គ្លេស ដែលមាន...
Monday, November 9, 2015
សាទរខួបទី៦២ ទិវាបុណ្យឯករាជ្យជាតិ
បទពាក្យ ៨
ថ្ងៃប្រាំបួន វិច្ឆិកា ថ្ងៃបុណ្យជាតិ
ញាតិព្រោងព្រាត ចូលរួម យ៉ាងកុះករ
ខួបហុកពីរ រីករាយ និងអបអរ
ថ្ងៃបវរ សុខសាន្ត ជូនប្រជា។
ក្រោមមេឃខៀវ ជំនោរ ពពកផាត់
នាំរសាត់ រសាយ ជ័យទិវា
មហាជន មន្រ្តី ជួបជុំគ្នា
មិត្តមីងមា ញញឹម សែនសប្បាយ។
ឮសម្លេង សូរសៀង ក្រុមត្រែទ័ព
ផ្លុំយ៉ាងជាប់ រន្ទឺ ឮសព្វសាយ
ពង្សាវតា ចម្រៀង ខ្មែរបរិយាយ
ជនទាំងឡាយ ចងចាំ ជាប់ចិន្តា។
ព៌ណប៉េងប៉ោង ចម្រុះ ក្រហមស
ក្រងលម្អ មានទាំង កម្រងផ្កា
បក្សាព្រាប ឈ្មោលញី ក្នុងហត្ថា
ប៉ងប្រាថ្នា សុំសុខ សាន្តសួស្តី។
ព្រះមហា ក្សត្រយាង អុជទៀនជ័យ
ថ្ងៃប្រពៃ ឧត្តម នាំសេរី
ចូលមានដល់ ប្រជា ទាំងប្រុសស្រី
ផ្តល់រស្មី ចាំចែង ភ្លឺពណ្ណរាយ។
ក្រោមសម្លេង ពីរោះ សូរសំនៀង
រងំសៀង វង់ភ័ក្រ្ត ស្រស់ពព្រាយ
សំណុំផ្តុំ ប៉េងប៉ោង សត្វព្រាបលាយ
ចាប់ពង្រាយ បង្ហោះ លើវេហា។
ក្រោមជំនោរ ខ្យល់បក់ ពីខាងជើង
ទៀនជ័យភ្លើង ភ្លឺជះ រន្ទាលផ្កា
ប៉ោងប៉េងហោះ ត្រដែត នាំអក្ខរា
ដែលបានចារ ខ្លឹមសារ ជ័យមង្គល។
០៩ វិច្ឆិកា ២០១៥
Friday, November 6, 2015
ជើងទំព័រ ( footnote / pied de page )
បទពាក្យ ៩
មើលជើងមេឃ រែងរលឹក នឹករំពៃ
ដើរជើងព្រៃ រៃវាយំ ឃ្មុំក្រេបផ្កា
មើលជើងភ្នំ នឹកស្រណោះ វង់ភក្រ្តា
ស្រស់ជីវ៉ា ផ្កាព្រឹក្សព្រៃ បណ្តូលចិត្ត។
ដើរជើងព្រៃ រៃវាយំ ឃ្មុំក្រេបផ្កា
មើលជើងភ្នំ នឹកស្រណោះ វង់ភក្រ្តា
ស្រស់ជីវ៉ា ផ្កាព្រឹក្សព្រៃ បណ្តូលចិត្ត។
គន់ជើងសក់ ដក់អារម្មណ៍ គយជើងធ្មេញ
រត់រមេញ ពេញផូរផង់ ចង់ផ្តេកផ្តិត
មើលទៅជើង សែនស្រឡូន ប៉ងស្នេហ៍ស្និទ្ធ
ចង់ប្រកិត ប្រកៀកប្រាណ ក្សាន្តចិន្តា។
រត់រមេញ ពេញផូរផង់ ចង់ផ្តេកផ្តិត
មើលទៅជើង សែនស្រឡូន ប៉ងស្នេហ៍ស្និទ្ធ
ចង់ប្រកិត ប្រកៀកប្រាណ ក្សាន្តចិន្តា។
ទោះបីជើង ស្រស់នឹមនួន ពៅជើងកែក
បងមិនបែក បែរហប្ញទ័យ ណាកនិដ្ឋា
ជើងស្តាំអូន ជាជើងខើច យ៉ាងម្តេចម្តា
បងសន្យា ស្មោះស្ម័គ្រពិត ឥតកែប្រែ។
បងស្រមៃ កាលថ្ងៃមួយ ត្រួយពន្លក
ចំឆ្នាំវក ពៅខឹងបង ចិត្តមិនល្ហែ
ពៅចាប់ទាញ ហោជើងខែក បងអៀនបែរ
ឱ!មាសស្នេហ៍ ម្ចាស់ចិត្តបង មួយជីវិត។
បងមិនបែក បែរហប្ញទ័យ ណាកនិដ្ឋា
ជើងស្តាំអូន ជាជើងខើច យ៉ាងម្តេចម្តា
បងសន្យា ស្មោះស្ម័គ្រពិត ឥតកែប្រែ។
បងស្រមៃ កាលថ្ងៃមួយ ត្រួយពន្លក
ចំឆ្នាំវក ពៅខឹងបង ចិត្តមិនល្ហែ
ពៅចាប់ទាញ ហោជើងខែក បងអៀនបែរ
ឱ!មាសស្នេហ៍ ម្ចាស់ចិត្តបង មួយជីវិត។
នឹកអាឡោះ សែនអាល័យ កាលជួបជុំ
អំពិលទុំ និងទឹកត្រី ឈ្ងុយឆ្ងាញ់ពិត
ឆីជើងមាន់ ទាជើងជ្រូក ដាក់នៅជិត
ស្រស់មាសមិត្ត យើងស្នាលស្និទ្ធ រួមភក្តី។
អំពិលទុំ និងទឹកត្រី ឈ្ងុយឆ្ងាញ់ពិត
ឆីជើងមាន់ ទាជើងជ្រូក ដាក់នៅជិត
ស្រស់មាសមិត្ត យើងស្នាលស្និទ្ធ រួមភក្តី។
ខ្យល់ពីជើង ទ្រើងននោង យោងផ្លែផ្កា
កែវជីវ៉ា ស្រែកប្រាប់បង កាលរាត្រី
ជើងមុងផើត ជំនោរធ្លាក់ លាក់ប្រាណស្រី
ឆោមពិសី ផ្តើមផ្តោះផ្តង ផ្តួចប្តូរផ្តាច់។
កែវជីវ៉ា ស្រែកប្រាប់បង កាលរាត្រី
ជើងមុងផើត ជំនោរធ្លាក់ លាក់ប្រាណស្រី
ឆោមពិសី ផ្តើមផ្តោះផ្តង ផ្តួចប្តូរផ្តាច់។
ពិតមែនណាស់ ច្បាស់យ៉ាងជាក់ ទាក់គំនិត
មិនប្រឌិត ពិតពេកពន់ ចងជាបាច់
ផ្តើមសរសេរ ស្មេរកុំស្មុគ្រ កុំកែកាច់
ត្បាញជាសាច់ បញ្ចូលន័យ ក្លែបខ្លឹមសារ។
មិនប្រឌិត ពិតពេកពន់ ចងជាបាច់
ផ្តើមសរសេរ ស្មេរកុំស្មុគ្រ កុំកែកាច់
ត្បាញជាសាច់ បញ្ចូលន័យ ក្លែបខ្លឹមសារ។
ចារចាប់ចង ជាសំណេរ ដេរសំណៅ
កំណត់ដៅ ជាអត្ថបទ គ្រប់ប្រការ
ការស្រាវជ្រាវ និក្ខេបទ ឬសារណា
ពិតប្រាថ្នា ជើងទំព័រ (footnote/ pied de page ) ជាមិនខាន។
កំណត់ដៅ ជាអត្ថបទ គ្រប់ប្រការ
ការស្រាវជ្រាវ និក្ខេបទ ឬសារណា
ពិតប្រាថ្នា ជើងទំព័រ (footnote/ pied de page ) ជាមិនខាន។
ដាក់ហ្វូតណត (footnote/ pied de page ) ថតប្រភព ឆ្នាំនិពន្ធ
ឈ្មោះប្រាជ្ញជន ម្ចាស់សំណេរ ត្រូវប្រមាណ
ថែមពន្យល់ គូសបញ្ជាក់ ន័យឱ្យបាន
ទើបក្សេមក្សាន្ត តាមក្រមក្រឹត្យ ន័យសេចក្តី ។
ឈ្មោះប្រាជ្ញជន ម្ចាស់សំណេរ ត្រូវប្រមាណ
ថែមពន្យល់ គូសបញ្ជាក់ ន័យឱ្យបាន
ទើបក្សេមក្សាន្ត តាមក្រមក្រឹត្យ ន័យសេចក្តី ។
មិត្តអើយមិត្ត ចូរមិត្តចាំ មិត្តទាំងឡាយ
ពេលអធិប្បាយ ពិភាក្សា បញ្ហាអ្វី
អ្នកកុំភ្លេច ជើងទំព័រ ចែងសម្តី
ជារស្មី ពិតប្រពៃ យ៉ាងប្រត្យក្ស។
ពេលអធិប្បាយ ពិភាក្សា បញ្ហាអ្វី
អ្នកកុំភ្លេច ជើងទំព័រ ចែងសម្តី
ជារស្មី ពិតប្រពៃ យ៉ាងប្រត្យក្ស។
ប្រភពរូបភាពៈ www.technicalcommunicationcenter.com
Subscribe to:
Posts (Atom)
