Thursday, June 27, 2013
Saturday, May 25, 2013
លិខិតថ្លែងអំណរគុណ
ខ្ញុំបាទ និង ក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាលោក
លោកស្រី ទាំងឡាយ ដែលបានចូលរូមក្នុងឪកាសបុណ្យខួប១ឆ្នាំនៃសពឪពុករបស់ខ្ញុំ ។
ខ្ញុំបាទ សួមឧទ្ទិស មគ្គផល ដែលលោក លោកស្រី បានចូលរួមចាប់កុសល
ដែលក្រុមគ្រួសាររបស់ខ្ញុំ បានរៀបចំពិធីបុណ្យខួប១ឆ្នាំនៃសពឪពុករបស់ខ្ញុំ។សួមកុសលទាំងអស់នោះ សម្រេចដល់បុព្វការីជន របស់លោក លោកស្រី ទៅដល់សុគតិភូមិ ។
លើសពីនេះទៅទៀត សូមឧទ្ទិស កុសលទាំងនេះ អោយកើតមានដល់លោក
លោកស្រីទាំងឡាយ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និង ទទួលយកនូវ
សម្បត្តិបរមសុខ គ្រប់ទិនទិវារាត្រី ។
Friday, May 10, 2013
Thursday, May 9, 2013
ការផ្តល់ពិន្ទុលើកិច្ចការ ការធ្វើបទបង្ហាញ
ការឡើងធ្វើបទបង្ហាញ ត្រូវវាយតម្លៃលើចំនុចខាងក្រោម៖
1. តើនិសិ្សត មានឥរិយាបទ ត្រៀមទុកជាមុនដែរឬទេ? (តើនិសិ្សត បានអានឯកសារ ឬ មេរៀននៅផ្ទះដែរ ឬទេ?)
2. តើ និសិ្សតបានរៀបចំ កិច្ចការបទបង្ហាញ តាមរយះក្រដាស សម្រាប់បិទលើក្តារខៀន ឬក៏ បានសរសេរប្លង់លំអិតលើក្តារខៀនដែ
3. តើនិសិ្សត ធ្វើបទបង្ហាញ មានសកម្មភាពគួរអោយចាប់អារម្មណ៍ ដល់អ្នកស្តាប់ដែរ ឬទេ? (ពន្យល់បកស្រាយ ផ្តល់ជាឧទាហរណ៍បញ្ជាក់ រួមទាំងនិយាយមានសំលេងខ្លាំងឬទេ?
កំណត់ចំណាំ! ចំពោះនិសិ្សត ដែលមកអានឯកសារ មិនបានផ្តល់ពិន្ទុទេ សម្រាប់ចំនុច នេះ។
4. តើនិសិ្សតមានធ្វើសំនួរ ទាក់ទងនឹងប្រធានបទ ដែលខ្លួនឡើងបង្ហាញដែរ ឬទេ? ព្រមទាំង ផុសចូលក្នុងក្រុមផងដែរ។
5. ក្រោយពីធ្វើបទបង្ហាញចប់ និសិ្សត ត្រូវធ្វើ សេចក្តីសង្ខេបត្រួសៗ លើចំនុចសំខាន់ៗនៃ ប្រធានបទ។
6. វេទិកាសំនួរ-ចំលើយ តើនិសិ្សត មានសមត្ថភាព ឆ្លើយតបទៅនឹងសំនួរ របស់អ្នកស្តាប់កំរិត ណាដែរ?
Subscribe to:
Posts (Atom)