ពូសួនបានមកពិគ្រោះយោបល់ជាមួយអ្នកលើបញ្ហាសុពលភាពនៃកិច្ចមួយចំនួន(actes)ដែលគាត់បានបង្កើតកន្លងមកនេះ។
នៅខែមុនកន្លងមក គាត់បានលក់ម៉ាស៊ីនថតមួយគ្រឿងឱ្យទៅមិត្តរួមការងារជាមួយម្នាក់ ក្នុងថ្លៃ៥០០ដុល្លារ ។ កិច្ចសន្យាបានបង្កើត នៅអាហារដ្ឋាននៃសហគ្រាសធ្វើការរបស់អ្នកទាំងពីរ
ប៉ុន្តែ មិនបានធ្វើជាលាយលក្ខណ៍អក្សរអ្វីទេ
។ អ្នកទិញបានព្រមព្រៀងដោយផ្ទាល់មាត់។ ប៉ុន្តែ មកដល់ពេលនេះ
គាត់បានផ្លាស់ប្តូរចិត្ត។ លោកពូសួនមានការខឹងសម្បារ ពីព្រោះគាត់យល់ថា ការលក់បានធ្វើរួចរាល់ស្រេចហើយ
។
នៅឆ្នាំ២០១៣ កូនប្រុសរបស់ពូសួន
ឈ្មោះ សានមានបំណង ទិញផ្ទះ មួយល្វែង ។ ដើម្បីជួយកូនគាត់
ពូសួន បានធ្វើប្រទានកម្មផ្ទាល់ដៃ នូវចំនួនទឹកប្រាក់ ៣ម៉ឺនដុល្លារ ។ ថែមលើសនេះទៅទៀត សាន ត្រូវខ្ចីលុយពីធនាគារ
ចំនួន៨ម៉ឺនដុល្លារ ។ ពូសួនធ្វើជាអ្នកធានា ក្នុងរឿងកម្ចីនេះ បានធ្វើជា កិច្ចសន្យា ជាលាយលក្ខណ៍អក្សរ នូវចំនួនទឹកប្រាក់ធានា នៅទីស្នាក់ការធនាគារ។ លើសពីនេះទៅទៀត
ធនាគារខ្លាចក្រែង ប្រាតិភោគនេះ មិនគ្រប់គ្រាន់បានទទួលពីសាននូវការសន្យាហ៊ីប៉ូតែក លើផ្ទះត្រូវទិញ។
បច្ចុប្បន្ន សាន កំពុងជួបវិបត្តិហិរញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរ ហើយឪពុករបស់គាត់ ក៏មានការភិតភ័យពី
ការចូលខ្លួនទៅជំនួសកូនក្នុងរឿងសងជួសនូវប្រាក់កម្ចីរបស់កូន។
សំគាល់ៈ ចំណោទដែលបានចោទជាសំណួរសម្រាប់លំហាត់នេះ
ត្រូវបានផ្តោតទៅលើ បញ្ហាទម្រង់ ឬបញ្ហាភស្តុតាង និងទ្រឹស្តីទូទៅនៃកិច្ចសន្យា។ វិធានទាំងឡាយដែលមានទំនាក់ទំនងនឹងភស្តុតាង
ដែលបានរៀននៅឆ្នាំទី១ ត្រូវបានសន្មតថា បានរៀនរួចហើយ។
រៀបរៀងដោយ លោក ជិន វណ្ណារ៉ា
រៀបរៀងដោយ លោក ជិន វណ្ណារ៉ា